រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធី សំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូកង ដែលត្រៀមទៅចូលរួមការប្រកួតនៅថ្នាក់ខេត្ត

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលព្រមទាំង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូកង ដែលត្រៀមទៅចូលរួមការប្រកួតនៅថ្នាក់ខេត្ត នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានណែនាំដល់ក្រុមកីឡាករទាំងអស់ត្រូវយកចិតទុកដាក់បញ្ចេញនូវទេពកោសល្យនិងសមត្ថភាព និងរួមសាមគ្គីគ្នាក្នុងការប្រកួតដើម្បីដណ្តើមយកជ័យជម្នះ ដល់ក្រុមរបស់ខ្លួននិងខេត្ត និងត្រូវចេះថែទាំសុខភាពឱ្យបានល្អនិងត្រូវចេះរស់នៅស្អាត ហូបស្អាតនិងផឹកស្អាត។នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់ វត្តប្រជុំសារគខ្សុំ ដែលមានទូកវែងម០១ ទទួលបានទឹកប្រាក់ចំនួន ២លានរៀល អង្ករ១តោន វត្តសិរីបន្ទាយដែក ដែលមានទូកវែង០៤ ទទួលបានទឹកប្រាក់ចំនួន ២លានរៀល អង្ករ២តោន វត្តសិរីពោធិព្រឹក្ស ដែលមានទូកវែងម០១ ទទួលបានទឹកប្រាក់ចំនួន ២លានរៀល អង្ករ១តោន និងវត្តសិរីដីដុះ ហៅ (វត្តព្រែកដូង) ដែលមានទូកវែងម០១ ទទួលបានទឹកប្រាក់ចំនួន ២លានរៀល អង្ករ១តោនដល់គណៈកម្មការចូលរួមប្រណាំងនីមួយៗផងដែរ។

អត្ថបទទាក់ទង