រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ ផ្ដួចផ្ដើមដោយ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោកជំទាវ កែវ សួនសុភីព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងមហាផ្ទៃ ស្ថិតក្នុងវត្តបទុមវតី រាជធានីភ្នំពេញ។“ការប្រារព្វពិធីបុណ្យកាន់បិណ្ឌនេះឡើង គឺដើម្បី ឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ អ្នកមានគុណ ញាតិកាទាំងប្រាំពីរសណ្តាន ព្រមទាំងបុព្វការីជន បុព្វបុរសជាតិ យុទ្ធជន យុទ្ធនារី ដែលបានពលីមរណ:ទៅកាន់បរមលោក”៕

អត្ថបទទាក់ទង