+++++++++++++++++ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក និងពិធីចុះអនុស្សរណ: យោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្ដាល ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក"ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដា អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ស្ថិតក្នុងទីលានកីឡាដ្ឋានខេត្តកំពង់ឆ្នាំង។ «ការចុះអនុស្សរណ: យោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្ដាល ស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិក"ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ទូទាំងខេត្តកណ្តាល ក្នុងគោលបំណង ដើម្បីឈានឆ្ពោះទៅការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងខេត្តកណ្តាល សំដៅអនុវត្តតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបញ្ចកោណទី៤ ការអភិវឌ្ឍប្រកប ដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ការអនុវត្តនូវវិធានការគោលនៃគោលនយោបាយ ស្តីពី «ការកាត់បន្ថយ ការប្រើប្រាស់ផលិតផលប្លាស្ទិក និងការពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកសម្រាប់រយៈពេលខ្លី» គោលនយោបាយ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០, និងគោលនយោបាយ “ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព - លក្ខណសម្បត្តិទី៦ - មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ“។ «អនុស្សរណៈយោគយល់នេះ បង្កើតឡើងដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ" នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅទូទាំងខេត្ត កណ្តាល»។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/383205370_631506952490984_4980899295454284112_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/384986798_631507102490969_4494810006330401309_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/384774356_631506415824371_1768267989472174399_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/383340981_631507165824296_7343650007549951879_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/384745359_631506375824375_5038392435677972634_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/384768203_631506542491025_5334072337134126070_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/384777462_631506782491001_404675386897013627_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/10/384765141_631506819157664_5507617979470324349_n.jpg)