រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំកិច្ចស្តីពីការពិភាក្សា ពិនិត្យទៅលើសុពលភាព

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំកិច្ចស្តីពីការពិភាក្សា ពិនិត្យទៅលើសុពលភាព នៃទីតាំងដែលក្រុមហ៊ុនស្នើសុំផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន និងការកំណត់ទីតាំងចុះរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬគ្មានច្បាប់ និងផុតសុពលភាពក្នុងខេត្តកណ្តាល។ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តបានបញ្ជាក់ថា៖ បន្ទាប់ពីក្រសួងមហាផ្ទៃបានចេញលិខិត ផ្អាកការអនុញ្ញាតផ្តល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង និងប្រមូលចំណូលលើទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ មកឱ្យរដ្ឋបាលរាជធានី-ខេត្ត ជាអ្នកគ្រប់គ្រង និងប្រមូលចំណូលពីការធ្វើអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយផ្ទាល់។ ដូច្នេះក្រុមការងារចម្រុះនៃរដ្ឋបាលខេត្ត ត្រូវចុះត្រួតពិនិត្យរាល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណាដែលអស់សុពលភាព គ្មានច្បាប់អនុញ្ញាត ឬចាស់ពុកផុយទ្រុឌទ្រោម សំដៅធានាសុវត្ថិភាព សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

អត្ថបទទាក់ទង