រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលរំលឹក ស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅសាលាខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្ត និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលរំលឹក ស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន នៅសាលាខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុង/ស្រុកទាំង១៣ មន្ត្រីកាន់កម្មវិធី ឃុំ/សង្កាត់ ជាច្រើនរូបផងដែរ។លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាល ក្រុង/ស្រុក ឃុំ/សង្កាត់ ពិសេសមន្ទីរសង្គមកិច្ច ដែលរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីអោយសិក្ខាកាមបានយល់ដឹងកាន់តែច្បាស់និងអនុវត្តនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។លោកជំទាវបន្តថា៖ការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាន មិនត្រឹមតែជាកម្មវិធីប្រមូលទិន្នន័យជនមានពិការភាពតែប៉ុណ្ណោះទេ ប៉ុន្តែក៏ពិនិត្យលើលទ្ធភាពនៃការចូលរួមសកម្មភាពក្នុងសង្គមស្របត់ទៅតាមតម្រូវការនាពេលបច្ចុប្បន្នរបស់ប្រទេសយើង។លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលរំលឹក ស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធជាមូលដ្ឋាននាពេលនេះសិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមចូលរួមអោយបានពេញលេញ ព្រមទាំងយកចិត្តទុកដាក់តាមដានរាល់បទបង្ហាញ ក្រេបយកចំណេះដឹង ចូលរួមពិភាក្សា និងទទួលយកនូវបទពិសោធន៍ថ្មីៗដើម្បីអនុវត្តជាក់ស្តែងនៅមូលដ្ឋានរបស់ខ្លួន៕

អត្ថបទទាក់ទង