ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ត្រីរាជការបានអញ្ចើញចូលរួមគោរពវិញ្ញាក្ខន្ធ សពលោក វរសេនីយ៍ទោ ឃឹម ឡុច ប្រធានមន្ទីរ ស្រាវជ្រាវព័ត៌មានសន្តិសុខ មានទីលំនៅស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលលោកបានទទួលមរណៈភាព កាលពីសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយរោគាពាធ។