ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីបានប្រារព្ធពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន ០២ភូមិ គឺភូមិបែកថ្លាង និងភូមិដំបូកមានលក្ខណ៍ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ដែលមានចំនួន៩២៩ក្បាលដី ក្រោមអធិបតីភាព លោក សំអ៊ុល ចំរើនឧត្តម អភិបាលរងស្រុកពញាឮ និង លោក ព្រំ ឆាត អនុប្រធានមន្ទីរ ដនសស។ ក្នុងការបិទផ្សាយនេះគឺមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ជាកំហិត ៕







