រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង ឈានទៅអនុម័តសេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញ និងពិធីលៀងសាយភោជន៍ អបអរសាទរនៃការបូកសរុបលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៉ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតនៅក្នុងមជ្ឈមណ្ឌលសន្និបាតនិងពិព័ណ៍អន្តរជាតិ ជ្រោយចង្វារ៕