រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយនិងតាមដានការអនុវត្តអនុសញ្ញាស៊ី.ដ និងអនុសាសន៍ ១២ ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយនិងតាមដានការអនុវត្តអនុសញ្ញាស៊ី.ដ និងអនុសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់មន្ត្រីរាជការនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល ក្រោមអធិបតីភាពលោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយបានការអញ្ជើញចូលរួមពីលោក អៀង ប៊ុនហាក់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្ដាល។លោកជំទាវ រស់ សូរក្ខា រដ្ឋលេខាធិការ និងប្រធានក្រុមការងារទទួលបន្ទុកការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា៖ គោលបំណងអង្គសិក្ខាសាលាពេលនេះគឺដើម្បីផ្សព្វផ្សាយអនុសាសន៍ ១២ ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទំរង់នៃការរើសអើងប្រឆាំងនិងនារីភេទ ហើយនឹងការងារបញ្ជ្រាបយេនឌ័រ ការផ្សព្វផ្សាយស្ដីពីការលំបាត់រំលោភបំពានតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស។ហើយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីគឺជាយន្តការជាតិមួយ ដែលតាមដាននូវការអនុវត្តអនុសាសន៍ និងការងារបញ្ជ្រាបយេនឌ័រគ្រប់ក្រសួងមន្ទីរស្ថាប័នទាំងអស់ ហើយក្រុមការងារដែលចុះមកធ្វើការផ្សព្វផ្សាយនាពេលនេះគឺជាក្រុមការងារមួយនៅក្នុងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សំរាប់ធ្វើការងារតាមន្ទីរមួយៗ ក្នុងការប្រមូលរបាយការណ៍ រាយការណ៍ទៅក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា៖ ដើម្បីអនុវត្តគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំ ផែនការយុទ្ធសាស្ត្រ ដើម្បីតម្រង់ទិសដល់ការអនុវត្ត និងកិច្ចសហការ ចំពោះអង្គភាពពាក់ព័ន្ធដើម្បីបន្តអភិវឌ្ឍ ធនធានមនុស្ស និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តគ្រប់កម្រិត ស្របតាមដំណើរវិវឌ្ឍន៍ថ្មីៗ នៅកម្ពុជា លើការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបណ្ដាញព័ត៌មានសង្គម តាមរយៈការដាក់ បញ្ចូលបញ្ហាយេនឌ័ររវាងស្ត្រីនិងបុរស នៅក្នុងកម្មវិធីសកម្មភាពនានាគ្រប់កម្រិតជំនាញក្នុងវិស័យ ក្នុងគោល បំណងធានាថារាល់សកម្មភាព ដែលបានគ្រោងទុក ស្រ្តីនឹងទទួលបានដោយស្មើភាពនូវអត្ថប្រយោជន៍ស្មើគ្នា និង ចូលរួមទប់ស្កាត់រាល់សកម្មភាពសង្គមទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌ វប្បធម៌ ប្រពៃណីជាតិ និង តម្លៃស្ត្រីខ្មែរ។- រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានប្ដេជ្ញាចិត្តយ៉ាង មុតមាំ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្តីក្នុងគោលដៅធានាឱ្យបាននូវកំណើន រសដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសការឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះនិងសម្រាលកូន។

អត្ថបទទាក់ទង