រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំតាមប្រព័ន្ធvideo zoomeeting ដល់មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង១៣

ខេត្តកណ្តាល៖រសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធvideo zoomeeting ដល់មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង១៣ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៏ជា អរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូលនាឱកាសរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ក្នុងកិច្ចប្រជុំនេះឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក សាលារៀន វត្តអារាម សូមរួមគ្នាធ្វើការទូងស្គរ នាវេលាម៉ោង ០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ ប្រប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕

អត្ថបទទាក់ទង