រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញ និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក M/SMEs និងនាំចេញនៅនឹងកន្លែង

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល បានរៀបកិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញ និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក M/SMEs និងនាំចេញនៅនឹងកន្លែង ក្រោមអធិបតីភាព ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គ្រុយ ម៉ាឡែន បានបញ្ជាក់ថា៖ គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលខ្មែរ និងអ្នកទិញក្នុងស្រុក ដើម្បីនាំចេញនៅនឹងកន្លែង និងឈានទៅដល់ការនាំចេញទៅក្រៅប្រទេស ជួយរកទីផ្សារលក់ផលិតផល ផ្សារភ្ជាប់រវាងអ្នកផលិត និងអ្នកទិញជាបណ្តាញប្រទាក់ក្រឡាគ្នា អ្នកផលិតយល់ដឹងអំពីតម្រូវការទីផ្សារ ការវេចខ្ចប់ សោភ័ណភាព គុណភាព បរិមាណ ស្តង់ដា អានាម័យ តម្លៃ ផលិតតាមតម្រូវការរបស់អ្នកលក់ និងអ្នកទិញយល់ដឹងអំពីប្រភព និងសមត្ថភាពរបស់អ្នកផលិតក្នុងការវេចខ្ចប់ សោភ័ណភាព គុណភាព បរិមាណ ស្តង់ដាអនាម័យ ជាពិសេសតម្លៃ ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក។ឯកឧត្តមបន្តថា៖ដើម្បីសម្រេចផែនការសកម្មភាពនេះ អ្នកផលិតត្រូវរក្សាអោយបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន ព្រមទាំងជំរុញដល់អ្នកផលិត និងអ្នកប្រើប្រាស់មានទំនាក់ទំនងគ្នាសម្រាប់ឱកាសទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និង M/SMEs ក្នុងគោលបំណង ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នា និងបង្ហាញពីតម្រូវការផលិតផលរបស់ខ្លួន និងឱកាសទីផ្សារផលិតផលចាំបាច់សម្រាប់តម្រូវការផលិតផងដែរ។ឯកឧត្តម បន្ថែមថា៖កិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកទិញ និងការទទួលបានទីផ្សារ អ្នកផលិតក្នុងស្រុក M/SMEs និងនាំចេញនៅនឹងកន្លែងគឺទាមទារឱ្យមានការសាមគ្គី ឈរលើគោលការណ៍ សុចរិតភាព គុណភាព អនាម័យ និងរក្សាតម្លៃទៅតាមស្តង់ដារតម្លៃទីផ្សារ និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្មផងដែរពី ក្រសួង អង្គភាពមន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជំរុញឱ្យមានការអភិវឌ្ឍផលិតផលថ្មីៗក៍ដូចជាពង្រឹងគុណភាពនិងសមត្ថភាពពាណិជ្ជកម្មនៃផលិតផលដែលមានស្រាប់ នេះជាគោលការណ៍គ្រឺះ ដែលយើងចង់បាន សំដៅធ្វើឱ្យទទួលបាននូវផលិតផលមានភាពសម្បូរបែប កាត់បន្ថយការនាំចូលនូវទំនិញប្រើប្រាស់មួយចំនួនមកពីប្រទេសជិតខាង៕

អត្ថបទទាក់ទង