ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំប្រមូលព័ត៌មាន និងទិន្នន័យ ពីបណ្តាមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល របស់ក្រុមហ៊ុនចិន (China Metro) ពីប្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរពាក់ព័ន្ធ អង្គភាពជំនាញ និងមន្ត្រីមួយចំនួនផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/09/371300000_615424847432528_3372212959292211550_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/09/373324719_615424874099192_1712785087641940410_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/09/373302914_615425004099179_4633308628448755746_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/09/373608526_615424964099183_4330862664899456463_n.jpg)