ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង បាននាំយកនូវទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាវចំនួន៣០វត្ត ទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ សូមបញ្ជាថា៖ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ហើយជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/9-44-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/10-35-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/11-21-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/12-18-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/368254610_608550561453290_3995692144699015807_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/1-83-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/2-51-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/3-51-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/4-49-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/5-46-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/6-45-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/7-46-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/8-39-1024x682.jpg)