ខេត្តកណ្តាល ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក ឈួន កែវ ជំនួយការផ្ទាល់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល តំណាងឯកឧត្ដមអភិបាលខេត្ត រួមជាមួយមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាវចំនួន៧២វត្ត ទូទាំងស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន។ សូមបញ្ជាថា៖ ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ហើយជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែនាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/7-42-682x1024.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/8-35-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/9-40-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/10-31-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/1-75-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/2-47-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/3-47-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/4-45-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/5-42-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/08/6-41-1024x768.jpg)