រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យទីតាំងស្នើសុំវិនិយោគសាងសង់ ប្រតិត្តិការ និងធ្វើអាជីវកម្មគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ បាវិត

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមប្រាក់ សារ៉ាត អភិបាលរងខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការវិនិយោគខេត្ត លោក ជី ស៊ីវុត្ថា នាយករដ្ឋបាល និងលោក នីម នីរ៉ាដេត នាយកទីចាត់ការផែនការនិងវិនិយោគ បានចូលរួមជាមួយគណៈកម្មាធិការអន្តរក្រសួង ស្ថាប័ននិងមានការចូលរួមពីតំណាងសាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តព្រៃវែង និងរដ្ឋបាលខេត្តស្វាយរៀង បានចុះពិនិត្យទីតាំងស្នើសុំវិនិយោគសាងសង់ ប្រតិត្តិការ និងធ្វើអាជីវកម្មគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ បាវិត របស់ក្រុមហ៊ុន CAMBODIAN PPBVT EXPRESSWAY CO.,LTD

អត្ថបទទាក់ទង