រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើសំណើរសុំជួយអន្តរាគមន៍ទប់ស្កាត់ការចាក់ដីរំលោភ

ខេត្តកណ្តាល៖រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើសំណើរសុំជួយអន្តរាគមន៍ទប់ស្កាត់ការចាក់ដីរំលោភ លើប្រឡាយ ៩៤ ជាប់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ ស្ថិតនៅភូមិអំពៅព្រៃ ឃុំ កណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកកណ្តាលស្ទឹង និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ក្នុងកិច្ចប្រជុំនេះឯកឧត្តមបានណែនាំដល់មន្ត្រីជំនាញត្រូវធ្វើផែនការអោយបានច្បាស់លាស់ និងស្នើដល់ក្រសួងជំនាញចុះមកសិក្សាដើម្បីរកដំណោះស្រាយអោយបានទាន់ពេលវេលាដើម្បីផលប្រយោជន៍រួម៕

អត្ថបទទាក់ទង