រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងកិច្ចការផ្សេងៗទៀត សម្រាប់ត្រៀមរៀបចំកម្មវិធីសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែង ក្រោមអធិបតីភាព៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដា្ឋនអង្គរក្ស នៅទីតាំងកម្មវិធី ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។សូមបញ្ចាក់ថា៖ ផ្លូវក្រវាត់ក្រុងទី៣ នឹងផ្លូវខ្នែង មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ នឹងត្រូវសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង