រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រង លើមធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ទាំងប៉ាណូ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រង លើមធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ទាំងប៉ាណូ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល និងអង្គភាពពាក់ព័ន្ធផងដែរ។ឯកឧត្ដម ប៊ុន ផេង បានជំរុញដល់ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវខិតខំផ្សព្វផ្សាយ និងណែនាំ ដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ផ្ទាំងប៉ាណូ ត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ រាល់ផ្ទាំង និងបង្គោល អាហ្វីសប៉ាណូត្រូវមានភាពរឹងមាំ ធានាសុខសុវត្តិភាព មានសោភ័ណ្ឌភាព និងត្រូវបញ្ចូលខ្លឹមសារអប់រំផែងដែរ។

អត្ថបទទាក់ទង