រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ សន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថាន

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ សន្តិសុខ សណ្ដាប់ធ្នាប់ និងបរិស្ថាន ត្រៀមរៀបចំកម្មវិធី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាពេលខាងមុខនេះ។កិច្ចប្រជុំនេះមានការចូលរួមពី លោកនាយករដ្ឋបាលខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការចំណុះសាលាខេត្ត អភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំ និងជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវក្តាប់ការងាររបស់ខ្លួនអោយមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋរបស់យើង៕

អត្ថបទទាក់ទង