ខេត្តកណ្តាល ៖ នាព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅការិយាល័យបោះឆ្នោត សាលាគរុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សូមជម្រាបជូនថា ខេត្តកណ្តាល មានមណ្ឌលចំនួន៥៥៨ ស្មើនិង១៧៥៦ការិយាល័យបោះឆ្នោត ដោយឡែកនៅក្នុងក្រុងតាខ្មៅមានមណ្ឌលបោះឆ្នោតចំនួន៤០ ស្មើនិង១៦២ការិយាល័យ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/1-76-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/2-50-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/3-45.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/4-44.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/5-45-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/6-44-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/7-42-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/8-42-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/9-36-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/07/10-27-1024x682.jpg)