រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យការងារដាក់លូ ការងាររៀបខឿន និងការរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត

អាជ្ញាធរខេត្តកណ្ដាលជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានការផ្ដាច់មុខដាក់លូ និងការរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត ត្រូវពន្លឿនការសាងសង់ឱ្យបានទាន់ពេលវេលាតាមការកំណត់ និងត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេសឱ្យបានល្អដើម្បីធានាថាប្រើប្រាស់បានយូរអង្វែង។ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះពិនិត្យការងារដាក់លូ ការងាររៀបខឿន និងការរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត នៅលើចិញ្ចើមផ្លូវចាប់ពីខ្លោងទ្វារចូលតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងស្រុកពញាឮខេត្តកណ្ដាល នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកពញាឮផងដែរ។ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឮឱ្យដឹងដែរថាការងារជួសជុលនេះរួមមាន៖ ការងារដាក់លូមូលមុខកាត់ ០.៨ម៉ែត្រ, ការងារដាក់រ៉ឺហ្គាលូមូលមុខកាត់០.៨ម៉ែត្រ, ការងារដាក់លូមូលមុខកាត់១.៥ម៉ែត្រ ចំនួន ២ជួរ កាត់ទទឹងផ្លូវ និងធ្វើមាត់ឈ្នៀង, ការងារពង្រីកចិញ្ចើម, ជួសជុលគ្រឹះផ្លូវ, អ៊ុតកៅស៊ូ AC កម្រាស់ ៥cm និងការងារអ៊ុតគំនូសសញ្ញាចរាចរណ៍ ការងារដំឡើងស្លាកសញ្ញាចរាចរណ៍, ការងារចាក់បេតុងធ្វើជាទរ ទឹកភ្លៀងដែលមានទទឹង ០.៧ម៉ែត្រ, ការងាររៀបអណ្តូងលូទឹកភ្លៀង, ការងាររៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតដែលមានទទឹង ៤ម៉ែត្រ និងការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវកំពស់ ៩ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុង ឃុំផ្សារដែក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ជាលទ្ធផលសំរេចបានសរុបជារួម ៣០% នៃផែនការ ។

អត្ថបទទាក់ទង