រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ចុះពិនិត្យបញ្ហាស្ទះលូនៅតាមបណ្តោយផ្លូវជាតិលេខ២១ ដែលត្រូវដោះស្រាយបន្ទាន់

ខេត្តកណ្តាល៖រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារ មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យ ពិភាក្សាលើការងារបច្ចេកទេសដើម្បីត្រៀមស្តារអាងស្តុកទឹកទី១ក្នុងក្រុងតាខ្មៅ និងចុះពិនិត្យបញ្ហាស្ទះលូនៅតាមបណ្តោយផ្លូវជាតិលេខ២១ ដែលត្រូវដោះស្រាយបន្ទាន់ដើម្បីកុំឲ្យមានការជនលិចទឹកភ្លៀងនារដូវវស្សា នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល។ឯកឧត្តមអភិបាលរងខេត្តបានជំរុញដល់មន្ទីរជំនាញសូមពន្លឿនកិច្ចការងាររបស់ខ្លួនអោយបានឆាប់រហ័សដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទទាក់ទង