រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយឆក់ខ្សែភ្លើង បណ្ដាលឱ្យមានពិការភាពចំនួន ២នាក់ នៅក្នុងស្រុកល្វាឯម និងស្រុកកៀនស្វាយ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

ភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពីអាជ្ញាធរស្រុកល្វាឯម និងស្រុកកៀនស្វាយ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ២នាក់ ដែលរងគ្រោះដោយឆក់ខ្សែភ្លើងបណ្ដាលឱ្យមានពិការភាព មានលោក ស្រាយ នៅ រស់នៅក្នុងឃុំថ្មគរ ស្រុកល្វាឯម រងគ្រោះដាច់ដៃទាំងសងខាង និងជើងទាំង២ ពិការមិនអាចដើរបាន និងលោក នូ វុន រស់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ រងគ្រោះដាច់ដៃទាំងសងខាង។ មានប្រសាសន៍នាឱកាសនោះដែរ លោក ទៀង សុគន្ធ បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ លោកនាយកសាខា បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ ក្នុងឱកាសនេះដែរ លោកនាយកសាខា បានជំរុញ និងលើកទឹកចិត្តដល់ជនរងគ្រោះពិការភាពទាំង២នាក់ សូមកុំមានការបាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតឡើយ សូមបន្តរស់នៅជាមួយក្រុមគ្រួសារឱ្យបានល្អ និងមើលថែកូនៗនៅក្នុងបន្ទក់ឱ្យបានល្អផងដែរ។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេតហតកណ្ដាល ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះទាំងពីរនាក់ ដោយម្នាក់ៗទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ម៉ាស់ ១ប្រអប់, និងថវិកា ៦០ ម៉ឺនរៀល។ ក្នុងនោះដែរដោយមើលឃើញពីការលំបាកជាក់ស្ដែងរបស់លោក ស្រាយ នៅ រស់នៅក្នុងឃុំថ្មគរ ហើយរទេះរបស់គាត់មានការចាស់ទ្រុតទ្រង់ខ្លាំង លោក ទៀង សុគន្ធ នាយកសាខា បានឧបត្ថម្ភបន្ថែមនូវរន្ទះជនពិការមួយបន្ថែមទៀត។

អត្ថបទទាក់ទង