រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលការងារសេនាធិការជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី២ ឆ្នាំ២០២២

នៅព្រឹកថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្ត អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលការងារសេនាធិការជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី២ ឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនបំប៉នការងារជំនាញបំភ័ន្តអក្ខរៈ ជំនាន់ទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ពិធីប្រារព្ធធ្វើឡើងនៅសាលាបំភ័ន្តអក្ខរៈ ស្ថិតនៅក្នុងភូមិស្វាយរលំ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អត្ថបទទាក់ទង