ខេត្តកណ្តាល៖ ក្នុងខេត្តកណ្តាល មានអង្គភាព គោលដៅអនុវត្តគម្រោងគណនេយ្យភាពសង្គម សរុបចំនួន៦០១អង្គភាព ដោយនៅកម្រិតថ្នាក់ឃុំ-សង្កាត់ស្មើនឹង១០០% ក្នុងនោះមានរដ្ឋបាលឃុំ-សង្កាត់ចំនួន១២៧ សាលាបឋមសិក្សាចំនួន៣៦៥ មណ្ឌលសុខភាព ចំនួន១០៧ ដោយឡែកនៅកម្រិតថ្នាក់ក្រុង-ស្រុកវិញមានចំនួន២ គឺអនុវត្តនៅស្រុកស្អាង និងក្រុងតាខ្មៅ។នេះជាការលើកឡើងរបស់ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត លើការអនុវត្តការងារ គណនេយ្យភាពសង្គម ក្នុងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរ ទាំង១៣ ក្រុង-ស្រុក តំណាងអង្គការដៃគូ និងអ្នកសម្របសម្រួលការងារគណនេយ្យភាពសហសគមន៍ជាង ៣០០នាក់។ឯកឧត្ដម ប្រាក់ សារ៉ាត បានបញ្ជាក់ថា ការគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ (ដែលជាតួអង្គ ស្ថាបនរដ្ឋ) និងផ្នែកតម្រូវការ(ដែលជាតួអង្គប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ) នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានការគាំទ្របច្ចេកទេសពីអង្គការដៃគូមួយចំនួនផងដែរ រួមមាន៖ អង្គការទស្សនពិភពលោកអន្តរជាតិ អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ អង្គការសុវណ្ណភូមិ អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងអង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០ ។ឯកឧត្ដម បានបញ្ជាក់បន្ថែមថា គម្រោងការអនុវត្តការងារគណនេយ្យភាពសង្គម I-SAF នេះ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានយន្តការដឹកនាំ និងការសម្របសម្រួលដាក់ឱ្យអនុវត្តពី គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលមានក្រសួង ស្ថាបនរបស់រដ្ឋ ជាសមាជិក នៃ(គ.ជ.អ.ប) ដោយមាន សម្ដេចក្រហោម សរ ខេង ជាប្រធានដឹកនាំ។ ចំពោះការអនុវត្តគម្រោង និងការប្រើប្រាស់នូវកញ្ចប់ថវិកាវិញ គឺមានការគាំទ្រគ្រប់អង្គភាពទាំងអស់ ពោលគឺមានតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ឃុំ-សង្កាត់។លោក នីម នីរ៉ាដេត នាយកទីចាត់ការផែនការ និងវិនិយោគខេត្តបានឱ្យដឹងថា ក្នុងរយៈពេល ៦ខែមកនេះ រដ្ឋបាលខេត្តកណ្តាល បានអនុវត្ត និងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ ឃុំ-សង្កាត់ទាំង១២៧ បានបង្កើតឱ្យមាននូវគណៈកម្មាធិការផែនការសកម្មភាពរួម ស្ដីពីការងារគណនេយ្យភាពសង្គម ថ្នាក់ឃុំសង្កាត់បាន១០០% ។ អង្គការដៃគូ បានសហការជាមួយឃុំ-សង្កាត់ ដើម្បីជ្រើសរើស អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍(CAFs) បច្ចុប្បន្នមានសរុបចំនួន ៥០៨នាក់។ ក្រុមការងារខេត្ត បានចុះប្រកាសសុពលភាពក្រុមការងារគណនេយ្យភាពសង្គមនៅ ថ្នាក់ស្រុក ដែលជាតំបន់គោលដៅពង្រីក និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ជូនដល់ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ និងស្រុកល្វាឯម។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត លើការអនុវត្តការងារគណនេយ្យភាពសង្គម
- 191
- ដោយ អ៊ុន ស្រីកែវ
អត្ថបទទាក់ទង
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សអប់រំពិសេស និងអាណាព្យាបាល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
- 191
- ដោយ អ៊ុន ស្រីកែវ
-
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អញ្ជើញជួបសម្តែងការគួរសមជាមួយប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)
- 191
- ដោយ អ៊ុន ស្រីកែវ
-
អភិបាលខេត្តកណ្តាល លើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំង៣៥៤នាក់ ដែលត្រៀមប្រកួតកីឡាជាតិលើកទី៥ ត្រូវប្តេជ្ញាដណ្តើមមេដាយ និងកិត្តិយសជូនខេត្ត
- 191
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំស្តីពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកានៃការអនុវត្ត ផ.ស.ថ. ឆ្នាំ២០២៧ ដោយមានការចូលរួមពី លោកជំទាវ ប្រធាន គ.ក.ស.កខេត្ត
- 191
- ដោយ អ៊ុន ស្រីកែវ
-
ពិធីសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រមាណជាង 300 នាក់
- 191
- ដោយ អ៊ុន ស្រីកែវ
-
រដ្ឋបាលខេត្តកណ្តាល និងអគ្គនាយកដ្ឋានពន្ធដារ រួមគ្នាជំរុញការដោះស្រាយនីតិវិធីពន្ធ ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត
- 191
- ដោយ អ៊ុន ស្រីកែវ
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៤ លើកទី៣ ឆ្នាំ២០២៦ នៅស្រុកល្វាឯម
- 191
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើតម្លៃស្តង់ដារ សម្រាប់គម្រោងអភិវឌ្ឍន៍ក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៧
- 191
- ដោយ អ៊ុន ស្រីកែវ
-
កិច្ចការងារគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក -លោកស្រីជានាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីរាជការ
- 191
- ដោយ អ៊ុន ស្រីកែវ
-
ក្រុមការងារមនុស្សធម៌សម្ដេចតេជោ-ធិបតី និងរដ្ឋបាលស្រុកមុខកំពូល ខេត្តកណ្តាល
- 191
- ដោយ អ៊ុន ស្រីកែវ