ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ៣កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ដោយទទួលការសាងសង់ដោយក្រុមហ៊ុន BBE Group។ជំរាបជូនផងដែរថា៖គម្រោងដែលត្រូវស្ថាបនាចំនួន០៣កន្លែងរួមមាន៖1. ការងារផ្លូវជុំវិញភ្នំព្រះរាជទ្រព្យ ស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ក្នុងនោះរួមមាន ការងារដាក់លូមូល ធ្វើមាត់ឈ្នៀង, ការងារធ្វើប្រព័ន្ធប្រឡាយ និងកាយប្រឡាយរំដោះទឹក, ការងារជួសជុលគ្រឹះផ្លូវ ពង្រីកចិញ្ចើមសងខាងផ្លូវ ក្រាលអ៊ុតកៅស៊ូAC អ៊ុតគំនូសសញ្ញាចរាចរណ៍ ដំឡើងស្លាកសញ្ញាចរាចរណ៍, ការងារចាក់បេតុងទរទឹកភ្លៀង រៀបអណ្ដូងលូទឹកភ្លៀង, ការងាររៀបខឿន រៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត ការងាររៀបស៊ុម ដាំដើមឈើ និងការងារដំឡើងបង្គោលភ្លើងអគ្គិសនី។2. ការងារផ្លូវលេខ115 ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្នុងនោះរួមមានការងារដាក់លូមូល ប្តូរគម្របអណ្ដូងលូបេតុងចាស់ចេញ ដោយដាក់គម្របដែកជំនួស ដំឡើងអណ្ដូងលូបេតុងលើប្រព័ន្ធលូអ៊ុយ, ការងារស្ដារប្រព័ន្ធលូអ៊ុយ ការងារស្តារប្រព័ន្ធលូមូល ការងារពង្រីកលូប្រអប់កាត់ទទឹងផ្លូវ ការងារចាក់បេតុងទរទឹកភ្លៀង រៀបអណ្ដូងលូទឹកភ្លៀង, ការងាររៀបខឿន ចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត និងការងាររៀបស៊ុមសម្រាប់ដាំដើមឈើ។៣. ការងារកំណាត់ចុងផ្លូវជាតិលេខ21 ស្ថិតនៅក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ក្នុងនោះរួមមាន ការងារដាក់លូមូល ការងារជួសជុលគ្រឹះផ្លូវ ពង្រីកចិញ្ចើម ក្រាលអ៊ុតកៅស៊ូAC អ៊ុតគំនូសសញ្ញាចរាចរណ៍ ដំឡើងស្លាកសញ្ញាចរាចរណ៍ការងាររៀបដុំបេតុងបែងចែកទ្រូងផ្លូវ, ការងាររៀបខឿនចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត ការងាររៀបស៊ុមសម្រាប់ដាំដើមឈើ និងការងារដំឡើងបង្គោលភ្លើងអគ្គិសនី ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/1-117-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/2-77-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/3-75-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/4-74.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/5-75.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/6-72.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/7-74.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/8-70.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/9-63.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/10-60.jpg)