ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តកណ្ដាល បានអនុញ្ញាតអោយ លោកស្រី លី ឆេវ៉ុន អ្នកវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅសាលប្រជុំសាលាខេត្តកណ្ដាល។ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្ដីទី បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល និងក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តកណ្ដាល សូមស្វាគមន៍ចំពោះលោកស្រី លី ឆេវ៉ុន អ្នកវិនិយោគមកពីប្រទេសកូរ៉េខាងត្បូង និងសហការី ដែលចំណាយពេលវេលាដ៏មានតម្លៃ មកវិនិយោគនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តកណ្ដាល។ គួរបញ្ជាក់ថា ជំនួបពិភាក្សា ជាមួយអ្នកវិនិយោគដែលមកពីរប្រទេសកូរ៉េខាងត្បូងនេះ មានគោលបំណសចង់វិនិយោគអោយក្រុង នៃខេត្តកណ្ដាល ទៅទីក្រុងវៃឆ្លាត (Smart City ) ដែលផែនការអភិវឌ្ឍន៍ទីក្រុងវ័យឆ្លាតនេះ គឺជាផែនការដែលកម្ពុជានៅក្នុងនាមជារដ្ឋសមាជិកអាស៊ានយល់ព្រមប្រតិបត្តិតាម ការសម្រេចដោយមេដឹកនាំអាស៊ានកាលពីពេលកន្លងនៅក្នុងកិច្ចប្រជុំកំពូលមួយដែលសិង្ហបុរី គឺជាម្ចាស់ផ្ទះ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/2-72-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/3-70-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/4-69-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/5-70-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/6-67-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/7-68-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/9-58-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/10-57.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/11-44.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/12-43.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/06/1-108-1024x683.jpg)