រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងឃុំព្រែកតាមាក់ និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្ដាល៖ សមិទ្ធផលនានាជាច្រើន ក្នុងឃុំព្រែកតាមាក់ និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ក្រោម៖ ១.សមិទ្ធផលក្នុងឃុំព្រែកតាមាក់ រួមមាន៖ កំណាត់ផ្លូវលេខ ៧០ បេ ប្រវែង ៣០០០ ម៉ែត្រ និង លូរំដោះទឹកអមសង្ខាងផ្លូវ, កំណាត់ផ្លូវលេខ ៣៨១ អា, ផ្លូវបេតុង ១៤ ខ្សែ ផ្លូវក្រាលថ្មមិច, ក្រាសគ្រួសក្រហម ផ្លូវលំដីស និង ប៊ឺហ្គែ ៥៥ កន្លែង, អគារមណ្ឌលសុខភាព ១ ខ្នង និង របង ១៥០ ម៉ែត្រ; អគារសិក្សា ១ ខ្នង, ២ ជាន់ មាន ៦ បន្ទប់; អគារទីចាត់ការមត្តេយ្យសិក្សា ១ ខ្នង; បង្គោលភ្លើង សូឡា ៥៣៨ ដើម និង សមិទ្ធផលនានាដទៃទៀត, ដោយចំណាយថវិកាសរុបប្រមាណ ១១ លានដុល្លារអាម៉េរិក ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកខ្សាច់កណ្ដាល និងប្រជាពលរដ្ឋជាច្រើននាក់។ មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកដ៏ជ្រាលជ្រៅ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំព្រែកតាមាក់ និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្តាល ដែលជានិច្ចកាល សម្តេច-តេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅប្រចាំថ្ងៃ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណ្ឌភាព, ផាសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកខ្សាច់កណ្តាលផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនដទៃទៀត ដែលបាននឹងកំពុងប្រើប្រាស់ និងទទួលផលពីសមិទ្ធផលទាំងអស់នេះ ស្របតាមទិសស្លោករបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែលើកឡើងជារើយៗថា «មានផ្លូវ, មានស្ពាន, គឺមានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ» សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេច-អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំមកជូនប្រទេសជាតិ និង ប្រជាជនកម្ពុជាយើង តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះមានរយៈពេល ២៥ ឆ្នាំហើយ ។ នយោបាយ ឈ្នះ-ឈ្នះ បាននាំឱ្យប្រទេសកម្ពុជាចាកផុតពីសង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញ នូវសុខសន្ដិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ទាំងនៅទីក្រុង និង ជនបទ, ប្រកប ដោយចីរភាព និង សមធម៌ ស្របពេលដែលប្រជាជនយើងមានចំណេះដឹងកាន់តែខ្ពស់ និង មានជីវភាពរស់នៅកាន់តែសមរម្យ ព្រមទាំងរស់នៅដោយភាពសុខដុមរមនា ។ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាន និង កំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ នៅលើមាគ៌ាដ៏ត្រឹមត្រូវ និង ប្រកបដោយក្ដីសង្ឃឹម ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបាទបញ្ជាក់ផងដែរថាមនុញ្ញផលនៃការអភិវឌ្ឍដែលយើងទាំងអស់គ្នា កំពុងតែក្រេបជញ្ជក់ សព្វថ្ងៃនេះ, កើតចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត និង ភាពឈ្លាសវៃ របស់ សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ដែលបាននាំមកជូនប្រទេស និង ប្រជាជាតិយើង នូវសុខសន្តិភាពពេញផ្ទៃប្រទេស និង បន្តដឹកនាំអភិវឌ្ឍប្រទេសចេញពីបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនឥតគណនា ដូចបច្ចុប្បន្ន ។

អត្ថបទទាក់ទង