រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានបើកវគ្គអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការទារុណកម្ម និងតួនាទីភារកិច្ច នៅរដ្ឋបាលខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងវគ្គអប់រំផ្សព្វផ្សាយ អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ លើការងារបង្ការទារុណកម្ម និងតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរយ:ពេលពេញមួយព្រឹក ជូនដល់មន្ត្រីពន្ធនាគារខេត្ត កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធជាង ៣៥០នាក់ ។ឯកឧត្តម នុត សាអាន ប្រធាន (គ.ជ.ប.ទ) បានបញ្ជាក់ថា វគ្គអប់រំផ្សព្វផ្សាយនេះ គឺមានគោលបំណង ដើម្បីផ្តល់ការយល់ដឹង ដល់កម្លាំងមានសមត្តកិច្ច ក្នុងការធានាបង្ការ ទប់ស្កាត់ ប្រឆាំងទារុណកម្ម ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោកលើជនដែលត្រូវបានដកហូតសេរីភាព និងធានាឱ្យមានប្រព័ន្ធត្រួតពិនិត្យទៀងទាត់មួយឯករាជ្យ នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ និងការគោរព។ឯកឧត្ដមបានបន្តថា ការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ថោកទាប មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះដែលត្រូវបានដកហូតសេរីភាពនោះឡើយ។ ផ្ទុយទៅវិញ ការប្រព្រឹត្តិបែបនេះគឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ វាជាអំពើអយុត្តិធម៌ដែលអាចបង្កើតឱ្យមានគំនិតគុំកួនគ្នាមិនចេះចប់មិនចេះហើយ ហេតុនេះហើយទើប(គ.ជ.ប.ទ) បាននឹងកំពុងខិតខំពង្រឹងតួនាទី ភារកិច្ច និងធ្វើជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាព ឱ្យរួចផុតពីការធ្វើទារុណកម្មមកលើខ្លួ។ថ្លែងក្នុងវគ្គអប់រំផ្សព្វផ្សាយនេះដែរ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ (គ.ជ.ប.ទ) ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការជួយអប់រំផ្សព្វផ្សាយ ផ្ដល់ជាធាតុចូល និងបទពិសោធន៍ល្អៗ ដល់សិក្ខាកាមទាំងអស់នាពេលនេះ ឯកឧត្តមអភិបាលរងខេត្ត បានស្មើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ ដើម្បីទទួលបានការយល់ដឹង អំពីច្បាប់ លិខិតបទដ្ឋានជាតិ និងអន្តរជាតិ សម្រាប់ជាមូលដ្ឋានក្នុងការបំពេញតួនាទី ភារកិច្ចឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធិភាព។

អត្ថបទទាក់ទង