រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ បើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំ ពាក់ព័ន្ធ សម្រាប់ភូមិភាគ១ នៅរដ្ឋបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ បើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២២ និងបណ្តាឆ្នាំ ពាក់ព័ន្ធ សម្រាប់ភូមិភាគ១ នៅរដ្ឋបាលខេត្តកណ្តាល ( ខេត្តកែប ខេត្តកំពត ខេត្តកណ្តាល និងខេត្តតាកែវ ) ក្រោមអធិបតីភាព ឯកឧត្តម ស៊ុម សុខម្កូ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ស៊ុម សុខម្កូ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការធ្វើសវនកម្មផ្ទៃក្នុងគឺជាយុទ្ធនាការដ៏ សំខាន់មួយរបស់ក្រសួងមហាផ្ទៃ ដើម្បីរកឱ្យឃើញពីចំណុចខ្លាំង និង ចំណុចខ្សោយក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាពចំណុះ ក្រសួងមហាផ្ទៃ ដើម្បីលើកកំពស់ប្រសិទ្ធិភាព តម្លាភាព ស័ក្កសិទ្ធភាព គណនេយ្យភាព ប្រកបដោយការទទួលខុសត្រូវ រួមចំណែកក្នុងការ អភិវឌ្ឍបេសកកម្មដ៏ពិសិទ្ធរបស់ក្រសួង ដើម្បីជាមូលដ្ឋានសម្រាប់ ធ្វើការកែតម្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត។

អត្ថបទទាក់ទង