រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីកម្មករនិយោជិតធ្វើកូដកម្មមិនព្រមធ្វើការងារនៅក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកឆឺរីង ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ អនុវត្តតាមការណែនាំរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយករណីកម្មករនិយោជិតធ្វើកូដកម្មមិនព្រមធ្វើការងារនៅក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកឆឺរីង ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានការចូលរួមពី តំណាងក្រសួងការងារ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ ។ជាលទ្ធផល កម្មករនិយោជិត និងតំណាងនិយោជក បានឯកភាពគ្នាលើចំណុចមួយចំនួន។ ហើយក្រុមការងារបន្តសម្របសម្រួលដោះស្រាយឈានទៅរកសះជានឹងគ្នា។

អត្ថបទទាក់ទង