រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំ និងចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំ ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោម និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្នុងកិច្ចប្រជុំ និងចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំ ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោម និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងអាជ្ញាធរក្រុង ស្រុក។ សូមបញ្ចាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែង ១៣៥គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- បាវិតនេះ គ្រោងប្រើពេល ៤ឆ្នាំ ដែលបញ្ចប់នៅឆ្នាំ២០២៧ ។ ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ ក្នុងការទំនាក់ទំនងទំនិញ និងអ្នកធ្វើដំណើរឆ្លងកាត់។

អត្ថបទទាក់ទង