រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការតបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋ សម្រាប់ធ្វើចំការ នៅឃុំទឹកវិល ស្រុកស្អាង

ខេត្តកណ្តាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការតបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋ សម្រាប់ធ្វើចំការ នៅឃុំទឹកវិល ស្រុកស្អាង ដោយមានការចូលរួម មន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកស្អាង និងក្រុមហ៊ុន ដែលអ្នកផ្គត់ផ្គង់អគ្គិសនីផងដែរ។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានជំរុញដល់ក្រុមហ៊ុនតបបណ្ដាញអគ្គិសនី ត្រូវខិតខំធ្វើយ៉ាងណាតបណ្ដាញអគ្គិសនីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ យកអគ្គីសនីទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម និងប្រើប្រាស់តាមតម្រូវការជាក់ស្ដែងរបស់ពួកគាត់។

អត្ថបទទាក់ទង