រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន ( គ.ក.ស.ក ) ខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ ប្រចាំខែ ឧសភា

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន ( គ.ក.ស.ក ) ខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ ប្រចាំខែ ឧសភា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ។អង្គប្រជុំនេះ បានផ្តោតលើការអនុវត្តផែនការ និងកិច្ចការពារកុមារខេត្តរួមមាន ការផ្តល់សេវាកិច្ចការពារកុមារ ការធ្វើសមាហរណកម្ម ការគាំទ្រសមត្ថភាពដល់មន្ត្រីក្រុង ស្រុក ការទប់ស្កាត់ការបែកចេញកុមារពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សាបីប្រភេទ(ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ) ។ លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត បានផ្តាំផ្ញើដល់អង្គប្រជុំ ពិសេសសមាជិក គ.ក.ស.ក ខេត្តត្រូវដោះស្រាយរាល់បញ្ហាស្ត្រីនិងកុមារដែលបានដាក់ចេញក្នុងអង្គប្រជុំ និងផែនការ។

អត្ថបទទាក់ទង