ខេត្តកណ្ដាល៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់អគារសាលប្រជុំសាលាស្រុកលើកដែកទំហំ៣០ ម៉ែត្រ x ១៧ម៉ែត្រ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកលើកដែក ត្រូវលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តបន្តថា៖ មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ នេះជាសមិទិ្ឋផលថ្មីមួយទៀត សម្រាប់មន្ត្រីរាជការស្រុកលើកដែកហើយអាគារសាលប្រជុំនេះ គឺជាអាគារដ៏សំខាន់ សម្រាប់មន្រ្តីរាជការយើងមានកន្លែងប្រជុំកិច្ចការងារផ្សេងៗប្រកបដោយប្រសិទ្ធភាព និងក្នុងវិស័យសេដ្ឋកិច្ច–សង្គម សម្រាប់ផ្តល់ពុទ្ធិប្រកបដោយ ផាសុខភាព សមធម៌ និងបរិយាប័ន្នស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក“មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ ” មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ” ។ ។ ឯកឧត្តម បានបន្ថែមថា៖ រដ្ឋបាលមូលដ្ឋាន មានការងារជាច្រើន ត្រូវបំរើប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋយើងត្រូវការជាចាំបាច់ដូចនេះយើងមានកន្លែងធ្វើការស្អាតហើយ ក៏ត្រូវខិតខំធ្វើការបំរើប្រជាជនយើងឲ្យបានល្អថែមទៀត។ ក្នុងឱកាសនោះដែរឯកឧត្តមក៏បានស្នើដ៏អាជ្ញាធរស្រុកលើកដែក មេឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានយ៉ាងល្អប្រសើរ។ ឯកឧត្តម ក៏បានណែនាំ ដល់ក្រុមហ៊ុនម៉ៅការសាងសង់សំណង់ នេះត្រូវយកចិត្តទុកដាក់ សាងសង់ឲ្យបានត្រឹមត្រូវតាមគម្រោងប្លង់បច្ចេកទេស ហើយក៏ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពខ្លួនយើងផងដែរ កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ នៅពេលដែលបំពេញការងារ ខ្លាចមានបញ្ហាណាមួយកើតឡើងជាយថាហេតុ៕
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348691624_621142236565900_4831980160261907936_n-1-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348993031_1209224823114995_2406333974007666291_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348723578_266612062592975_5748380105307993270_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348899979_211279861764255_7514777226296891895_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348922311_24017999191132423_6831830500298711590_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348941665_541267204660670_3895298406313328185_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/349022923_579397024299214_8899928864090228029_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/349069633_1342892756624946_7806887674000665643_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/349100166_6227885777249039_3172519258579847012_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/349101911_791906555575325_6809844307458195918_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/05/348850125_979072536444684_7848888315574486038_n-1.jpg)