រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល អញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល ឆ្នាំ២០២៣

ខេត្តកណ្ដាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ថ្លែងប្រាប់បេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល ថា៖ "ចេះគឺជាប់" ដូច្នេះសូមប្អូនៗ ក្មួយៗទាំងអស់ ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពរបស់ខ្លួន លើគ្រប់វិញ្ញាសារទាំងអស់។ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងប្រាប់ដល់បេក្ខជនបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបើកវិញ្ញាសារប្រឡង ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្ដាល ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។ ឯកឧត្តម បន្តថា ពាក្យថា "ចេះគឺជាប់" គឺជាពាក្យដែលក្រសួងអប់រំយុវជន និងកីឡា បានប្រើប្រាស់គ្រប់ការប្រឡងទាំងអស់ ហើយទទួលបានការគាំទ្រពីមហាជន ក៏ដូចជាសិស្សានុសិស្សទាំងអស់ផងដែរ និងបានធ្វើឱ្យសិស្សានុសិស្សទាំងអស់ ខិតខំរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ និងមានសមត្ថភាពក្នុងការប្រឡងប្រជែងនៅគ្រប់ការប្រឡងទាំងអស់។ ហើយពាក្យថា "ចេះគឺជាប់" សម្រាប់បេក្ខជនប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ នៅពេលនេះ គឺមានន័យថា ប្អូនៗ ក្មួយៗ ដែលមានសមត្ថភាពពិតប្រាកដ មានចំណេះដឹង ដែលបានធ្វើត្រូវនៅគ្រប់វិញ្ញាសារទាំងអស់ នោះនឹងទទួលបាននូវលទ្ធផលល្អ និងច្បាស់ជាជាប់ក្នុងការប្រឡងនេះជាក់ជាមិនខាន។ ឯកឧត្តមរងអភិបាលខេត្ត បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ មិនត្រូវមានការគិតអ្វីផ្សេង ក្រៅពីខិតខំយកចិត្តទុកដាក់ក្នុងការប្រឡង ពិនិត្យនូវវិញ្ញាសារបស់ខ្លួន ហើយបើទោះជាការប្រឡងនៅលើកនេះ មិនទទួលបាននូវលទ្ធផលល្អ សូមកុំមានការអស់សង្ឃឹម និងត្រូវខិតខំរៀនសូត្របន្ថែម បំពេញនូវអ្វីដែលជាកង្វះខាតរបស់ខ្លួន ហើយមកដាក់ពាក្យប្រឡងជាថ្មីម្ដងទៀត នៅពេលដែលមានការជ្រើសរើសលើកក្រោយទៀតផងដែរ។ សូមបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តកណ្ដាល ឆ្នាំ២០២៣ ក្របខ័ណ្ឌដែលត្រូវជ្រើសរើសររួមមាន៖+រដ្ឋបាលក្រុងអរិយក្សត្រ-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៥នាក់-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន៥នាក់-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន៤នាក់។+រដ្ឋបាលក្រុងសំពៅពូន-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៤នាក់-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន៤នាក់-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន៤នាក់។+រដ្ឋបាលស្រុកខ្សាច់កណ្ដាល-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៣នាក់-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន២នាក់-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន១នាក់។+រដ្ឋបាលស្រុកល្វាឯម-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ២នាក់-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន២នាក់-ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ចំនួន១នាក់។+រដ្ឋបាលស្រុលកោះធំ-ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ២នាក់-ក្របខ័ណ្ឌមន្ត្រីក្រមការ ចំនួន២នាក់។

អត្ថបទទាក់ទង