រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ សមិទ្ធផលនានា នៅវត្តបទុមវង្សា (ហៅវត្តកំពង់ភ្នំក្រៅ )

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ សមិទ្ធផលនានា នៅវត្តបទុមវង្សា (ហៅវត្តកំពង់ភ្នំក្រៅ ) ស្ថិតនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយ ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ សមិទ្ធផលនានា នៅវត្តបទុមវង្សា (ហៅវត្តកំពង់ភ្នំក្រៅ ) ដែលត្រូវកាត់ឬសខណ្ឌសីមា និងសម្ពោធរួមមាន ៖ ព្រះវិហារ, ឧបដ្ឋានសាលា,សាលាពុទ្ធិកសិក្សា, ដងទង់, របងក្លោងទ្វារ វត្ត, និងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត ដែលចំណាយទឹកប្រាក់កសាងសរុប ចំនួន ១,៧៨៧,៩១០ ដុល្លារ (១លាន ៧៨៧ពាន់ ៩១០ដុល្លារ) ដែលបានកើតចេញពីការសាមគ្គី ប្រកបដោយ ចិត្តសប្បុរសរបស់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទ សប្បុរសជន។

អត្ថបទទាក់ទង