រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្បួនដង្ហែអគ្គីជ័យកីឡាសុីហ្គេមលើកទី៣២និងប៉ារ៉ាហ្គេមលើកទី១២ បានដង្ហែរចេញពី ខេត្តកំពង់ចាម ឆ្លងកាត់ភូមិសាស្ត្រ មុខកំពូល ខេត្តកណ្តាល

(មុខកំពូល)៖ ព្រះអគ្គីជ័យកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានដង្ហែ ចាកចេញពី ខេត្តកំពង់ចាម ឆ្ពោះមកកាន់ រាជធានីភ្នំពេញ ដោយឆ្លងកាត់ ភូមិសាស្ត្រ ស្រុកមុខកំពូល ខេត្តកណ្តាល អមជាមួយរថយន្ដ និងម៉ូតូធំ ជាច្រើនគ្រឿង ដឹកនាំដោយឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាង CAMSOC នារសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។ ក្បួនដង្ហែ ព្រះអគ្កីជយ័កីឡា សុីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ខណៈ ឆ្លងកាត់ភូមិសាស្ត្រ ស្រុកមុខកំពូល ត្រូវបានទទួល បដិសណ្ឋារកិច្ច នៅតាមដង ផ្លូវជាតិលេខ៦ ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ស្រុកមុខកំពូលយ៉ាងច្រើនកុះករ។ ជាបន្តបន្ទាប់ ព្រះអគ្គីជយ័កីឡា ត្រូវបានដង្ហែ បន្តឆ្ពោះមក រាជធានីភ្នំពេញ ដោយទទួលស្វាគមន៍ ពីសំណាក់ ឯកឧត្តម ឃ្លាំងហួត អភិបាល រងរាជធានីភ្នំពេញ រួមជាមួយមន្ត្រីអ្ងកមុខអ្នកការ ជាច្រើនរូបទៀត នៅត្រង់ចំណុចព្រំប្រទល់ ស្រុកមុខកំពូល ខេត្តកណ្តាល និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

អត្ថបទទាក់ទង