រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាល ទទួលបានសៀវភៅ”កូនប្រុសច្បងដ៏មានឥទ្ធិពល” សៀវភៅសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិតសរុបចំនួន ៤៧០ក្បាល ពីក្រុមការងារសៀវភៅ

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យក្រុមការងារសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" ដែលដឹកនាំដោយ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារ រួមជាមួយលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងជាអនុប្រធានក្រុមការងារ ចូលជួបសំដែងការគួរសម និងផ្ដល់ជូនសៀវភៅសរុប៤៧០ច្បាប់ ដល់រដ្ឋបាលខេត្ត ។ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ពៅ សុខ លោក មែ ស៊ីថុន ព្រមទាំងក្រុមការងារ ដែលបានឆ្លៀតពេលដ៏មានតម្លៃ ក្នុងការផ្ដល់ជាសៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ ឯកឧត្ដមក៏បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារសៀវភៅ សូមបន្តខិតខំការងារសរសេរសៀវភៅល្អៗឱ្យបានច្រើនទៀត សម្រាប់ជាមូលដ្ឋានដល់ការសិក្សារៀនសូត្រ ការស្រាវជ្រាវដល់មនុស្សជំនាន់ក្រោយ។ឯកឧត្តមអភិបាលខេត្តបាន ចាត់ទុកសៀភៅទាំងអស់នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាស្នាដៃរនិពន្ធដ៏ល្អសម្រាប់អ្នកសិក្សា កូនខ្មែរជំនាន់ក្រោយ និងអ្នកស្រាវជ្រាវ ដើម្បីសិក្សាស្វែងយល់អំពីការដឹកនាំ និងបទពិសោធន៍ល្អៗរបស់ថ្នាក់ដឹកនាំ។ ឯកឧត្ដមអភិបាលខេត្តបានសន្យាថា នឹងនាំយកសៀវភៅប្រកបដោយគុណតម្លៃនេះ ទៅចែកជូនដល់មន្ត្រី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត ដើម្បីជាមូលដ្ឋានឱ្យពួកគាត់ ឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់តែយល់ច្បាស់អំពីតួអង្គជាបេក្ខភាពនាយក រដ្ឋមន្ត្រីបន្តវេននាពេល អនាគតផងដែរ ។សូមបញ្ចាក់ថា សៀវភៅដែលរដ្ឋបាលខេត្តទទួលបាន សរុបចំនួន ៤៧០ក្បាល ដោយក្នុងនោះរួមមានសៀវភៅ ៖ -កូនប្រុសច្បងដ៏មានឥទ្ធិពល -អ្នកយុទ្ធសាស្ត្រ វ័យក្មេងនៅអាស៊ី -ទឹកចិត្តអ្នកជួយសង្គ្រោះ -សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ១៩ -សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា -វីរបុរស ០៧១ ។

អត្ថបទទាក់ទង