រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សមិទ្ធផលនានាជាច្រើនក្នុងស្រុកខ្សាច់កណ្ដាល ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមដំបូលនៃសុខសន្តិភាព

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ប្រើប្រាស់សមិទ្ធផលនានាក្នុងឃុំរីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលពិធីនេះដែរប្រារព្ធធ្វើនៅបរិវេណវត្តព្រះរាជនិវេសនដ្ឋាស្រីសឈរ ។ សមិទ្ធផលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះរួមមាន ៖ ព្រះវិហារតម្កល់ព្រះសម្មាសម្ពុទ្ធ មានទទឹង ៨ម៉ែត្រ និងបណ្តោយ ១៦ម៉ែត្រ, កុដិថ្មី០១ខ្នង ទំហំ ២៦ម៉ែត្រគុណ ១១ម៉ែត្រ, របងជុំវិញវត្ត ប្រវែង៦១០ ម៉ែត្រ, ក្លោងទ្វារ, រោងវិបស្សនាកម្មដ្ឋាន, ពិដានឧបដ្ឋានសាលា និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវត្តស៊ីធរ ក្រោមការឧបត្ថម្ភ ថវិកាសាងសង់ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហារសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា តាមរយៈឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលចំណាយ ការសាងសង់ចំនួន ៤១២,១៣៩ ដុល្លារអាមេរិក។ ក្រៅពីសមិទ្ធផលក្នុងវិស័យពុទ្ធសាសនា ក៏មានសមិទ្ធផលនានា ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការផងដែរ នាឱកាសនេះ ដែលមានដូចជា ៖ មណ្ឌលសុខភាពឃុំស៊ីធរ០១ខ្នង ទំហំ១៩ ម៉ែត្រគុណ៩ ម៉ែត្រ, ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស៊ីធរ០១ខ្នង ទំហំ ១១ម៉ែត្រ គុណ ៩ម៉ែត, ស្ពានតាទង បណ្តោយ៩៧ ម៉ែត្រ ទទឹង ៧ម៉ែត្រ, ស្ពានគ្រប់ល័ក្ខ បណ្តោយ ២៥ ម៉ែត្រ ទទឹង ១០ ម៉ែត្រ, ផ្លូវបេតុងអាមេចំនួន៩ខ្សែ សរុបប្រវែង ៣,៦២៣ម៉ែត្រ និងផ្លូវថ្មភ្នំល្បាយគ្រួស ក្រហម ២.២០០ ម៉ែត្រ។

អត្ថបទទាក់ទង