រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ត្រួតពិនិត្យ ការដ្ឋានសាងសង់ផ្លូវមួយខ្សែអ៊ុតកៅស៊ូ(AC) ប្រវែង២៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កំរាស់ 0,5 ម៉ែត្រ ចាប់ពីចំណុចផ្លូវចូលក្លោងទ្វារភ្នំព្រះរាជទ្រព្យ

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ផ្លូវមួយខ្សែអ៊ុតកៅស៊ូ(AC) ប្រវែង២៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កំរាស់ 0,5 ម៉ែត្រ ចាប់ពីចំណុចផ្លូវចូលក្លោងទ្វារភ្នំព្រះរាជទ្រព្យរហូតដល់ចំណុចច្រមុះជ្រូកផ្លូវបំបែកជើងភ្នំព្រះរាជទ្រព្យ នៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។សូមបញ្ជាក់ផងដែរ៖ ផ្លូវមួយខ្សែនេះនឹងធ្វើការសាងសង់ចប់រួចរាល់ជាស្ថាពរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរមកចូលរួមលេងសប្បាយក្នុងពិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីខេត្តកណ្ដាល ដែលប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យ ស្រុកពញឮ ខេត្តកណ្ដាល ។

អត្ថបទទាក់ទង