រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សន្និសីទសារព័ត៌មាន ស្ដីពី”ភាពជោគជ័យក្នុងរយ:ពេល ០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល” នៅទីស្ដីការគណ:រដ្ឋមន្ត្

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី"ភាពជោគជ័យក្នុងរយ:ពេល ០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល" នៅទីស្ដីការគណ:រដ្ឋមន្ត្រី។ ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តមអភិបាលកណ្ដាល បានថ្លែងអំណរគុណចំពោះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានរៀបចំសន្និសីទសារ ព័ត៌មានស្ដីពី"ភាពជោគជ័យក្នុងរយ:ពេល០៥ឆ្នាំរបស់រដ្ឋបាលខេត្តកណ្ដាល"ដើម្បីជម្រាបជូនអំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តកណ្ដាលសម្រេចបាននាពេលកន្លងមក។សូមជម្រាបថា ការរៀបចំសន្និសីទសារព័ត៌មាននេះ មានគោលបំណងបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង