ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ការរៀបចំសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវ២១(១១៥) និងផ្លូវ២១ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន BBE Group និងបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវទាំង០២ខ្សែនេះផងដែរ។ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអជ្ញាធរ ដើម្បីមានភាពងាយស្រួលក្នុងការរៀបចំសោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវ២១(១១៥) និងផ្លូវ២១នេះ អោយមានភាពស្រស់ស្អាត និងរបៀបរៀបរយល្អ។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/03/337385434_745578413693458_1404585680964847644_n-2-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/03/337721835_595348559133341_2648741299230253866_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/03/336071534_774710277554206_97038686806276438_n-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/03/338125315_1485347055331657_2283362512064747768_n.jpg)