រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្ដាលផ្ដល់ស្ពានបេតុងអាមេប្រវែង៥៥ម៉ែត្រគុណនឹង៨ម៉ែត្រ ជូនប្រជាពលរដ្ឋ៣៨១គ្រួសារ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេ ស្ពាន បត្តាជី ប្រវែង៥៥ម៉ែត្រគុណនឹង៨ម៉ែត្រ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋបាលខេត្ត នាយកទីចាត់ការអង្គភាពចំណុះ រដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង និងប្រជាពលរដ្ឋចំនួនប្រមាណ៥០០នាក់។ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា ស្ពានបេតុងអាមេប្រវែង៥៥ម៉ែត្រគុណនឹង៨ម៉ែត្រ ជូនប្រជាពលរដ្ឋ៣៨១គ្រួសារ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាលនេះជាអំណោយរបស់ សម្ដេចអគមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដែលកសាងដោយក្រុមដោយក្រុមហ៊ុន BDB Engineering and Development Co,. LTD។ ឯឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ ថាគម្រោងសាងសង់ស្ពានបេតុងអាមេ ស្ពានបង្ហាជីនេះ នឹងជួយសម្រួលទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ចំនួន ៣៨១គ្រួសារ ស្មើនឹង ១៦៨៥ នាក់ ដែលរស់នៅក្នុងភូមិបត្តាជី ក៏ដូចភូមិព្រែកឡុង និង ភូមិព្រែកកាត់ សង្កាត់តាក្តុល និងបងប្អូនប្រជាពលរដ្ឋផ្សេងទៀតឆ្លងកាត់ ដែលកន្លងមក មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូន កសិផល យកទៅលក់នៅទីផ្សាដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ឯកឧត្ដមបានគូសបញ្ជាក់ផងដែរថា ស្ថានបច្ចាជីរនេះ បានចាប់ផ្តើមសាងសង់ដំបូងនៅឆ្នាំ១៩៩២ ដោយបាន ថវិកាពីការលក់ដីភូមិដើម្បីសាងសង់ជាស្ពានឈើ ក្រោមការជួយជ្រោមជ្រែង ពីលោក យិន យ៉ាត អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។ លុះមកដល់ឆ្នាំ ២០០១ ស្ពាននេះត្រូវបានខូចខាតខ្លាំង ហើយ សម្ដេចអគមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លា តាមរយៈ ឯកឧត្តម គន់ គីម សម្រាប់រ៉ូការជួសជុលស្ថានឡើងវិញ ក្រោមមកទៀត ស្ពានក៏ចាប់ផ្តើមខូចកាន់ខ្លាំង មកដល់ឆ្នាំ២០១៥ ឯកឧត្តម ឈុន ស៊ីរុន អតីតអភិបាលខេត្តកណ្តាល បានអោយ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាលធ្វើការរុះរើស្ពាននេះចេញ ធ្វើការកសាងស្ពានថ្មី ដោយធ្វើអំពីឈើដដែល។ ឯកឧត្ដមបន្តទៀតថារហូតមកដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ ដោយស្ដាយនេះសភាពចាស់ទ្រុឌទ្រោមខ្លាំង ប្រជាពលរដ្ឋបានធ្វើការជួសជុជស្ថាននេះបណ្ដើរៗ ដោយមានការចូលរួមពីក្រុមការងារាជរដ្ឋាភិបាលចុះ ជួយសង្កាត់ព្រែកហូរ តែដោយសារជំនន់ទឹកភ្លៀងរដូវប្រាំងហូរមកខ្លាំង និងមានកំប្លោកមកទើនៅក្រោមស្ពាន ក៏បានធ្វើអោយស្ទាននេះបាក់ទាំងស្រុងតែម្ដង។ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងថា ស្ពានបេតុងអាមេ បត្តាជី ប្រវែង ៥៥ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀតសម្រាប់ខេត្តកណ្តាល ជាមួយនឹងសទ្ធផលនានាជាបុត្រី៣ផ្សំឯទៀតរបស់សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ធ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទទាក់ទង