រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបុណ្យចម្រើនទីឃាយុវឌ្ឍនមង្គលប្រគេន សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះសមជិកថេរសភា នៃព្រះពុទ្ធសាសនា

ខេត្តកណ្តាល ៖ រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបុណ្យចម្រើនទីឃាយុវឌ្ឍនមង្គលប្រគេន សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះសមជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះវិមលវេទី មេគណខេត្តកណ្តាល និងជាសម្តេចព្រះចៅអធិការវត្តសុវណ្ណវារី (ព្រែកតាទែន) ក្នុងព្រះជន្មគម្រប់៦៩ និមន្តចូល ៧០ឆ្នាំ ស្ថិតក្នុងបរិវេណវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការដើរទន្ទឹមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺពិតជាមានសារសំខាន់ណាស់ ពីព្រោះព្រះពុទ្ធសាសនា បានធ្វើការអប់រំចិត្តរបស់ពុទ្ធបរិស័ទគ្រប់គ្នា ឱ្យចេះសណ្តោសប្រណៃ អត់ធ្មត់ និងតស៊ូគ្រប់ឧបសគ្គ ចេះរួមរស់ជាមួយគ្នាកសាងកុសលផលបុណ្យដើម្បីជាទ្រព្យជាប់ប្រាណនាជាតិខាងមុខ ជាក់ស្ដែងព្រះសង្ឃបានដើរតួនាទីយ៉ាសំខាន់ក្នុងសង្គម ដោយបានចូលរួមយ៉ាងសកម្មក្នុងការអប់រំគុណធម៌ សីលធម៌ ដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន៕

អត្ថបទទាក់ទង