រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

លោក ឈួន កែវ ជំនួយការឯកឧត្តមអភិបាលខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លោកសៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា និងលោកស្រី ចេង ចាន់ផល្លា នាយិការទីចាត់ការហិរញ្ញវត្ថុសាលាខេត្

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ឈួន កែវ ជំនួយការឯកឧត្តមអភិបាលខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លោកសៀក សារឿន ប្រធានមន្ទីរធម្មការ និងសាសនា និងលោកស្រី ចេង ចាន់ផល្លា នាយិការទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត រួមទាំងសហការី បានប្រគេនអង្ករចំនួន ៦តោន និងបច្ច័យចំនួន ៤៥លានរៀលដល់ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) សម្រាប់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ និងសមណសិស្ស ដែលកំពុងសិក្សារៀនសូត្រ។

អត្ថបទទាក់ទង