រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលអំណោយមនុស្សធម៌ពី លោកស្រី គីម ជុងយុង ប្រធានអង្គការហ៊ីឆាលអន្តរជាតិកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងកិច្ចការមនុស្សធម៌ ក្នុងខេត្តកណ្តាល

+++++++++ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ និងទទួលអំណោយមនុស្សធម៌ពី លោកស្រី គីម ជុងយុង ប្រធានអង្គការហ៊ីឆាលអន្តរជាតិកម្ពុជា នូវទឹកបរិសុទ្ធចំនួន ៥០យួរ ទឹកត្រី៥០យួរ ទឹកស៊ីអុីវ ៥០យួរ និងមីម៉ាម៉ាចំនួន ៥០កេស ជួនដល់សាខាកាកបាទក្រហមខេត្តកណ្ដាល ដើម្បីចូលរួមចំណែក ក្នុងកិច្ចការមនុស្សធម៌ ក្នុងខេត្តកណ្តាល។លោក គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរពីសន្តានចិត្ត សប្បុរសធម៌ ដ៏ថ្លៃថ្លាជូន ចំពោះលោកស្រីប្រធាន អង្គការ ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឲ្យសាខាកាកបាទក្រហមខេត្តមានលទ្ធភាព ក្នុងការចូលរួមឆ្លើយតបជូនដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត នៅក្នុងខេត្តឱ្យបានទាន់ពេលវេលា ។ លោកអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក៏បានលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យទាំងបី សូមព្រះអង្គជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះលោក លោកស្រីជាសប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសន្យាថានឹងនាំយកអំណោយមនុស្សធម៌នេះទៅធ្វេីសកម្មភាពអោយចំគោលដៅនៃការងារមនុស្សធម៌តាមគោលការណ៏គ្រឹះរបស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធាន។

អត្ថបទទាក់ទង