រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

បុណ្យទន្លេលេីកទី៧ នៅខេត្តកំពង់ធំ​ ក្រោមប្រធានបទ​“ទន្លេរបស់យេីង​ ដេីម្បីបច្ចុប្បន្ន​ និងអនាគត”

-------------------ខេត្តកំពង់ធំ៖ ល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញចូលរួមក្នុងកម្មវិធី បុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ក្នុងឱកាសនោះខេត្តកណ្តាលក៏មានស្តង់តាំងពិព័រណ៍ផលិតផលចម្លាក់ គឺធ្វើឡើងដោយវត្ថុធាតុដើមមាន៖ ប្រាក់ ស្ពាន់ ទង់ដែង ដោយធ្វើការកែច្នៃដោយដៃចេញជារូបរាង ថូផ្កា ថាស ក្អម ជើងពាន ផ្តិលទឹក ខ្សែក ខ្សែដៃ តោក...។ល។ ក្បាច់ចម្លាក់មាន៖ ផ្កាភ្ញី ផ្កាចន្ទ ភ្ញីភ្លើង ភ្ញីទេស ក្បាច់ហាមហាន ក្បាច់ឆ្លាក់ទៅតាមសាច់រឿង ឬផ្នែកមួយនៃសាច់រឿងពីបុរាណកាល។

អត្ថបទទាក់ទង