រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំរបស់អនុគណៈកម្មាធិការវិនិយោគខេត្តកណ្ដាល

++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគខេត្តកណ្ដាល ដោយបានការចូលរួមពីបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១១ផងដែរ។ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យលេខ ១២០ អនក្រ - បក ស្ដីពីការបង្កើត និងរៀបចំការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យ សម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ ហើយមានតួនាទី និងភារកិច្ចពិនិត្យ និងសម្រេចលើការចុះបញ្ជី ការផ្ដល់ការលើកទឹកចិត្ត ការធានា ការទិញ ការលក់ ការរួមបញ្ចូលគ្នា ការលុប និងការដោះស្រាយវិវាទនានាពាក់ព័ន្ធ និងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូលនឹង៥ (ប្រាំ) លានដុល្លារអាមេរិកចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រាជធានី ខេត្ត សាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រឹត្យដោយឡែក និងស្របតាមបទបញ្ញត្តិនានានៃច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍បន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រតិភូកម្មសិទ្ធិអំណាច ដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើប្រតិភូកម្មសិទ្ធិអំណាចជូនមន្ទីរ អង្គភាពខ្សែបណ្ដោយរបស់ក្រសួងស្ថាប័ននៅខេត្តរាជធានី ខេត្ត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិជាធរមាន។

អត្ថបទទាក់ទង