ខេត្តកណ្តាល៖ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៣ ឯកឧត្តម ចាប វន្នី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល អមដំណើរដោយលោកអនុប្រធានមន្ទីរ រួមទាំងអាជ្ញាធរស្រុកពញាឮ បានចុះពិនិត្យមើលទីតាំងដើម្បីត្រៀមតម្លើងក្លោងទ្វារអបអរសាទរសង្ក្រាន្តឆ្នាំថ្មីខេត្តកណ្ដាល ភ្នំព្រះរាជទ្រព្យនិងចុះពិនិត្យមើលទីតាំងការរៀបចំមណ្ឌលផ្ដល់ព័ត៌មាន និងធ្វើការផ្សព្វផ្សាយព្រឹត្តការណ៍សង្ក្រាន្តឆ្នាំថ្មីនៅភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
![](https://asset.cambodia.gov.kh/provincial/sites/29/2023/03/328941945_717986560116133_3123955653907078483_n-7.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/03/334690202_760991712108485_3674750960138365696_n.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/03/334952794_1258195788108817_3964100749863382822_n-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/29/2023/03/334765137_166864289483612_9109878062342834766_n.jpg)